ភាសាខែ្មរ​​​ | English

អំពីយើងខ្ញុំ
------------------------------------------------------------------
ការិយាល័យប្រតិបតិ្ត
------------------------------------------------------------------
អង្គភាពរដ្ឋបាល
------------------------------------------------------------------
អង្គភាពហិរញ្ញ​​វត្ថុ
------------------------------------------------------------------
អង្គភាពបោះឆ្នោត
------------------------------------------------------------------
អង្គភាពឃ្លាំមើលសភា
------------------------------------------------------
អង្គភាពទេវិកាយុវជន
------------------------------------------------------------------
អង្គភាពត្រួតពិនិត្យក្រុមប្រឹក្សាឃុំ សង្កាត់
------------------------------------------------------------------
ទីប្រឹក្សា និង អ្នកស្ម័គ្រចិត្ត
------------------------------------------------------------------
សាលរូបថត
------------------------------------------------------------------
ដំណឹងផេ្សងៗ
------------------------------------------------------------------
សេចក្តីប្រកាសព័ត៌មាន
------------------------------------------------------------------
អត្ថបទ​ព័ត៌មានរបស់ ប.ស.ប​
------------------------------------------------------------------
ដំណឹងជ្រើសរើសបុគ្គលិក
------------------------------------------------------------------
បណ្តាញខាងក្រៅ
------------------------------------------------------------------
ទំនាក់ទំនងយើងខ្ញុំ

 

ឆ្នាំកំណើត
      អង្គការប្រជាធិបតេយ្យ និង សិទ្ធិមនុស្សក្នុងប្រតិបត្តិការ (ប.ស.ប.) ត្រូវបានបង្កើតទ្បើង​នៅក្នុងខែកញ្ញា ឆ្នាំ២០១០ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ លិខិតលេខ ១៧៧៧ សជណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០ ក្នុងឋានៈជាអង្គការ​មិនមែន​រដ្ឋាភិបាល​ និងមិនស្វែងរកប្រាក់កម្រៃ ។ ចាប់តាំងពី​ពេល​បង្កើតមក ប.ស.ប. គឺជាតួអង្គ​សង្គមស៊ីវិល ដែលមិនមានការពាក់ព័ន្ធក្នុង​នយោបាយ ។

ទស្សនវិស័យ
      លើកកម្ពស់តម្លៃលទ្ធិប្រជាធិបតេយ្យ ជំរុញការគោរពសិទ្ធិមនុស្ស គាំទ្រសង្គម​​ដែលមាន​វិបុលភាព និងសុខដុមរមនា​ ដែល :
      ប.ស.ប. មានទស្សនវិស័យក្នុងការជំរុញឱ្យព្រះរាជាណាចក្រកម្ពុជា​ មាន​ភាពរីកចម្រើន មានសន្តិភាព និងមានភាពសុខដុមរមនា និងជាកន្លែង​ដែលពេញបរិបូរណ៌​ ដោយសេរីភាព ខាងផ្នែកជំនឿ សេរីភាព​​ក្នុងការបញ្ចេញមតិ សេរីភាពរួចផុត​ពីភាពភ័យខ្លាច និងសេរីភាព​រួចផុតពី​ភាពអត់ឃ្លាន ។ ប.ស.ប. ស្វែងរក​ការលើកកម្ពស់តម្លៃលទ្ធិប្រជាធិបតេយ្យ  នីតិរដ្ឋ​ និងលើកកម្ពស់គុណភាព​ជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ ។

បេសកកម្ម
      បេសកកម្ម ប.ស.ប. គឺលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានទូលំទូលាយ​នៅក្នុង​កិច្ចការ​សាធារណៈ ទាំងក្នុងកម្រិតជាតិ និងកម្រិតមូលដ្ឋាន ឱ្យមាន​ការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ធ្វើឱ្យមានភាពប្រសើរទ្បើងនូវ​តម្លាភាព និងការទទួល​ខុសត្រូវនៅក្នុងរង្វង់សាធារណៈ និងលើកកម្ពស់​ការយល់ដឹងពីបញ្ហាដែលជាកង្វល់របស់ជាតិ​ តាមរយៈប្រព័ន្ធផ្សព្វផ្សាយគ្រប់​ប្រភេទ ។

គុណតម្លៃ
      គុណតម្លែរបស់ ប.ស.ប. គឺការចូលរួម ការទទួលខុសត្រូវសង្គម តម្លាភាព សុចរិតភាព និងការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន (នឹងរិតចំណង​សាមគ្គីភាព និងជ្រោមជ្រែង​ដល់អ្នកទាំងទ្បាយណា ដែលសិទ្ធិរបស់ពួកគេ​ត្រូវបានបំពាន) ។

គោលដៅ
      ប.ស.ប. បំពេញតួនាទីរបស់ខ្លួនដើម្បីឈានទៅរកលទ្ធិប្រជាធិបតេយ្យ​ ​និងការគោរព​សិទ្ធិមនុស្សពិតប្រាកដ និងសង្គមមួយដែលមានការរីកចម្រើន​​ដោយសុខដុមរមនា ។

គោលបំណង
      ប.ស.ប. នឹងសម្រេចទស្សនវិស័យរបស់ខ្លួន តាមរយៈការបង្កើតគម្រោងជាច្រើន​ដែល :
            ក.     ធ្វើការទប់ស្កាត់អំពើពុករលួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន ការអប់រំ និងការពារទៅដល់ប្រជាជន​គ្រប់ស្រទាប់​នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា
            ខ.     លើកកម្ពស់ការទទួលខុសត្រូវ តម្លាភាព និងការចូលរួមនៅក្នុងដំណើរការ​​​​ លទ្ធិប្រជា​ធិបតេយ្យនៅក្នុងព្រះរាជាណាចក្រ​កម្ពុជា
            គ.     ធ្វើការតស៊ូមតិ ដើម្បីឱ្យមានអភិបាលកិច្ចល្អ តាមរយៈការធ្វើស្ថាប័ន​នីយតកម្ម​នៃតម្លៃ និងគោលការណ៍​លទ្ធិប្រជាធិបតេយ្យ
           ឃ.    ចូលរួមនៅក្នុងការអភិវឌ្ឍន៍ដំណើរការបោះឆ្នោតដោយសេរី   និងយុត្តិធម៌
            ង.     ពង្រឹងការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា
            ច.​     ផ្តល់វេទិកាអព្យាក្រឹតសម្រាប់ការពិភាក្សា និងការសួរដេញដោលចំហ និងដោយ​ឥត​លាក់លៀមស្តីពីបញ្ហា​ដែលជាកង្វល់របស់សង្គមកម្ពុជា
            ឆ.     ធ្វើការដើម្បីសន្តិភាព យុត្តិធម៌ ការផ្សះផ្សារ និងការបង្រួបបង្រួមជាតិ​
            ជ.     លើកកម្ពស់ការចូលរួមរបស់ស្ត្រី និងយុវជន នៅក្នុងរាល់ទិដ្ឋភាពនៃ​ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ។